#ទំនុកចិត្ត

នៅក្នុងជីវិតយើង មិនថានៅក្នុងចំណងស្នេហា មិត្តភាព ការងារ ឬទំនាក់ទំនងផ្សេងៗទៀត គឺទាមទារឱ្យមានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ចំណងមិត្តភាពដែលគ្មានទំនុកចិត្ត គឺផុយស្រួយ និងងាយបាក់បែកណាស់។ ទំនុកចិត្តប្រៀបដូចជាគ្រឹះក្នុងការសាងចំណងមួយឱ្យកាន់តែរឹងមាំ។ ទំនុកចិត្តគឺដូចជាកិច្ចសន្យាអ៊ីចឹង បើទំនុកចិត្តត្រូវបានបំផ្លាញ គឺដូចជាកិច្ចសន្យាត្រូវបានបំពាន។

Comments