ក្រោយពីការហ្វឹកហាត់ក្នុងការគិត

P

ក្រោយពីការហ្វឹកហាត់ក្នុងការគិតតាមបែបសមាធិដើម្បីកំចាត់គំនិតមិនល្អចោល គេនឹងទទួលបាន
សញ្ញានៃការត្រាស់ដឹង ( Symptoms of Enlightenment ) ក្នុងជីវិតប្រចាំថ្ងៃ ៖ ដែលមានពីរយ៉ាង
សញ្ញាទី១ៈអ្នកអាចបញ្ឈប់ការគិតច្រើន គំនិតរាយមាយ ការព្រួយបារម្ភ(You stop worrying )អ្នកលែងជាទាសករនៃការគិត វត្ថុខាងក្រៅលែងជាចៅហ្វាយនាយលើអ្នកទៀតហើយ ចិត្តអ្នកពោរពេញទៅដោយភាពឆ្អែតថ្លា និងភាពរីករាយ គេងលក់ស្រួលលែងយល់សប្តិរវើរវាយ បើទោះជាដឹងខ្លួនថានឹងត្រូវស្លាប់ក៏អ្នកញញឹមបានយ៉ាងស្រួល នេះជាតំណាក់កាលទីមួយនៃការត្រាស់ដឹងរបស់អ្នក ។
សញ្ញាទីពី់រៈជីវិតអ្នកបានជួបភាពល្អប្រសើរឡើង ប្រសើរឡើង បញ្ហាឧបសគ្គដែលខ្លួនបានជួបត្រូវបានដោះស្រាយយ៉ាងងាយ(គិតផុយៗតែម៉ត់ចត់ច្បាស់លាស់មិនរសេមរសាម ) ពិភពលោកនិងជីវិតពោរពេញទៅដោយអត្ថន័យគួរឲ្យចង់រស់នៅ ចិត្តមេត្តាកាន់តែទូលំទូលាយ ភាពរលូនក្នុងជីវិតកាន់តែល្អឡើងក្លាយជាអភិនិហារនៃបទពិសោធកាន់តែខ្លាំងក្លាសឹងតែមិនគួរឲ្យជឿ ! ។ ចាំណា ៖ បើមិនហ្វឹកហាត់ដោយខ្លួនឯងទេ មិនបានឃើញចិត្តសភាពបែបនេះកើតឡើងបានឡើយ កុំចេះតែដើរសុំឬទ្ធិបារមីពីគេទាំងដែលខ្លួនក៏មានឋាមពលដ៏លើសលុបដែរនោះ ! ។
រស់ជាមួយចិត្តស្ងប់បាន ព្រោះស្រឡាញ់ដោយគ្មានចំណង ស្អប់គ្មានញាប់ញ័រ ឃើញគ្មានប្រតិកម្ម ស្តាប់គ្មានជាប់ជំពាក់ និយាយមិនឲ្យឈឺចាប់ និយាយតែពាក្យនាំឲ្យចិត្តស្ងប់ ជួបមនុស្សប្រាប់តែការពិត រស់នៅជាមួយមនុស្សសត្វតែចិត្តនៅតែឯងមិនរង្គើរដូចភ្នំថ្មតាន់ ។ ខំអភិវឌ្ឍទៅ មនុស្សសុទ្ធតែអាចធ្វើបានទេ ធ្វើបានប៉ុណ្ណាបានក្តីសុខប៉ុណ្ណឹង ។ 

Comments