ធម៌ជាកម្លាំង ៖
១-ក្មេងអាងយំជាកម្លាំង
២-ចាស់អាងស្លាប់ជាកម្លាំង
៣- ពាលមានការតាមសម្លឹងទោសអ្នកដទៃជាកម្លាំង
៤-បណ្ឌិតមានការតាមសម្លឹងទោសខ្លួនឯងជាកម្លាំង មិនសម្លឹងទោសអ្នកដទៃ។
អង្គរបស់បណ្ឌិតមាន ព្យាយាមធ្វើខ្លួនឲ្យបរិសុទ្ធិ បានពិសោធខ្លួនឯងហើយ ទើបជួយប្រាប់ណែនាំអ្នកដទៃ មានសង្គហះវត្ថុ(ជួយសង្គ្រោះគ្នា) និងមានកត្តញ្ញូកត្តវេទីតាធម៌។មុនចង់ឲ្យអ្នកដទៃល្អ ត្រូវល្អខ្លួនឯងជាមុន ! ។

