+ការដាំដុះស្លឹកម្លូ
ភាគ១ដាំ
-អ្នកត្រូវពង្រីកពូជម្លូដាំបន្តដោយប្រើទងហើយជ្រើសរើសទងម្លូណាដែលចាស់ល្មម
-ត្រូវកប់ផ្នែកខ្លះនៃទងនេះចូលទៅក្នុងដីដោយមិនកាត់ទងចេញពីជន្លង់ទេ
-នៅពេលដែលទងកប់ក្នុងដីនោះដុះឫសច្រើនទើបកាត់ចេញពីជន្លង់គាស់យកទៅដាំនៅលើរង
ភាគ២ របៀបដាំ
-ពេលដែលដាំម្លូត្រូវភ្ជួរដីកាប់ ២ ទៅ ៣ សាកាប់កាយធ្វើជារង
-ហើយរងនីមួយៗ ត្រូវដាំពីរជួរចន្លោះពីជន្លង់មួយទៅជន្លង់មួយចម្ងាយ ១ ម៉ែត្រ ប្រវែង ១ ម៉ែត្រ ទទឹង រង ០,៨ ម៉ែត្រ បណ្តោយ រង ទៅតាមផ្ទៃដី
-តាមរណ្តៅនីមួយៗ មានដោតជន្លង់ឫស្សីដើម្បីឱ្យម្លូវារឡើង
ភាគ៣ថែទាំ ដាក់ ជី
- ពេលដាំម្លូត្រូវប្រើជីលាមកសត្វដាក់តាមចង្អូរចន្លោះជួរលើរងបរិមាណ ៣០០ គីឡូក្រាមលើម្លូចំនួន ប្រហែល ១៥០ ជន្លង់ក្នុងផ្ទៃដី ប្រមាណ ១៣០ ម៉ែត្រការ៉េ
-នៅរយៈពេល ២ ឆ្នាំ ម្តងអ្នកត្រូវជីកដីល្បប់ មាត់ទន្លេដាក់តាមរណ្តៅជន្លង់ក្នុងកម្រាស់ ៥-១០ សង់ទីម៉ែត្រ ដើម្បីបង្កើនជីជាតិដីផងដែល ៕

