+ការដាំដុះខាត់ណាផ្កា
ភាគ១ដាំ
-អ្នកត្រូវយកដីចាក់ចូលផើងពេញល្មម
-អ្នកត្រូវដកកូនខាត់ណាមកដាំ ជ្រើសរើស កូនធំថ្លោសល្អមកដាក់ដាំ
-អ្នកត្រូវដាំខាត់ណាទុកចន្លោះគុម្ពមួយទៅគុម្ពមួយចន្លោះ២,៥ តឹក
ភាគ២ថែទាំ
-អ្នកត្រូវឧស្សាហ៍ជ្រុំដីដកស្មៅ និងដាក់ជីរួចយកកំទេចចំបើង គ្របតាមគល់ខាត់ណា ដើម្បីកាត់បន្ថយការហួតសំណើមដី
-អ្នកត្រូវស្រោចទឹកមួយថ្ងៃ ៣ ដង ព្រឹក ថ្ងៃត្រង់ ល្ងាច រហូតដល់ប្រមូលផល
-ត្រូវពិនិត្យមើលដង្កូវដែលបំផ្លាញស្លឹកបន្លែ
-អ្នកត្រូវដាក់ជីបំប៉នលាមួកសត្វឱ្យបានច្រើនវានឹងជួយធ្វើឱ្យខាត់ណាមានដើមស្លឹកធំខ្ចីល្អ
ភាគ៣ប្រមូលផល
-អ្នកដាំបានរយៈពេល ៤៥ថ្ងៃ អ្នកអាចប្រមូលផលវាបានហើយ។

