
វិនិយោគទៅលើរឿងរ៉ាវតូចតាច កុំសន្សំលុយវិនិយោគតែរឿងធំដុំ រឿងតូចហានីភ័យទាប។

ត្រូវចេះរកប្រភពចំណូលទីពីរ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ កូវីដប្រាប់យើងថា ការងារដែលយើងកំពុងធ្វើ មុខរបរដែរយើងកំពង់ដំណើរការណ៍រលូននេះ មិនឋិតថេរទេ ដូច្នេះត្រូវចេះមានកង់សាគួរសម្រាប់ខ្លួនឯង។

មានលុយបំរុង មិនចាំបាច់តែក្រុមហ៊ុនទេ ត្រូវមានCash Flow ខ្លួនឯងក៏ត្រូវមានCash Flowដែរ បើមិនប្រយ័ត្នទេ មានបញ្ហាតែបន្តិច សូម្បីបាយក៏គ្មានញាំដែរ។

Online ជាជម្រើសថ្មីក្នុងបរិបទនេះ មិនខ្វល់ថាអ្នកធ្វើអី រកស៊ីអីនោះទេ ត្រូវតែចេះបច្ចេកវិទ្យានេះ និងធ្វើទីផ្សារ ទោះការលក់អនឡាញក៏ដោយ។
នៅថ្ងៃអនាគត មនុស្សទំនេរតិច ត្រូវចេះប្រើប្រាស់ពេលទំនេរដើម្បីរកលុយបន្ថែម។ បើសិនជាមិនចេះរឿងទាំងអស់នេះទេ 10 ឆ្នាំទៀតកុំត្អូញថា ហេតុអ្វីសង្គមនេះអយុត្តិធម៌ម្លេះ!