កុំគិតច្រើន

P

កុំគិតច្រើន(Overthinking) ត្រូវកំណត់ស្ថានភាពជាក់លាក់មួយក្នុងការគិត ការគិតត្រូវគិតឲ្យកើតឋាមពល មិនមែនគិតឲ្យខ្សោយឬគិតឲ្យអស់ឋាមពលពីខ្លួននោះទេ ការគិតឥតរបៀបអាចបំផ្លាញឋាមពលខ្លួនឯងផងក៏មាន ( គិតៗ ទៅនឹកឃើញចង់សម្លាប់ខ្លួនលេងទៅ ! )។ នេះជាដំបូន្មានរបស់ព្រះពុទ្ធ កុំធ្វើខ្លួនជាពុទ្ធបរិស័ទហើយបែរជាអ្នកពូកែគិតរឿងអត់ប្រយោជន៍ឲ្យសោះ ! ! ! រឿងធំប៉ុណ្ណា ច្រើនណាស់ត្រឹមតែគិតរួចហើយចប់ ! បើអ្នកធ្វើបាន នោះអ្នកនឹងក្លាយជាមនុស្សដែលក្មេងជាងវ័យជាមិនខាន មិនចាំបាច់ប្រើឪសថថែរក្សាសោភ័ណភាពនោះទេ ! ថែមតែការហាត់ប្រាណនិងសមាធិអ្នកនឹងក្លាយជាមនុស្សកំពូលផ្នែកអាយុវែងបាន ! ។ ជីវិតបានបង្រៀនយើងថា ក្រៅពីម៉ែឪគ្មានអ្នកណាតាមគ្រប់គ្រងយើងដោយក្តីស្មោះត្រង់នោះទេ ឯយើងក៏មិនចាំបាច់ព្យាយាមតាមគ្រប់គ្រងអ្នកដទៃដែរ ព្រោះអំពើបែបនេះទទួលបានត្រឹមតែការរើបំរះ និង ការព្យាយាមតាមគ្រប់គ្រងគ្នាទៅវិញទៅមកតែប៉ុណ្ណោះ ! ។ គេមិនអាចបង្ខំឲ្យអ្នកដទៃមកគោរពស្រឡាញ់ខ្លួនបាននោះទេ បើខ្លួនជាមនុស្សដែលគ្មានគុណធម៌បន្តិចផងនោះ ! សូម្បីតែកូនខ្លួនឯងផងនៅមានកូនរមិលគុណ ! ការឲ្យតំលៃអ្នកដទៃ មិនមែនសុទ្ធតែគេឲ្យតំលៃយើងវិញនោះទេ ពេលខ្លះមនុស្សដែលយើងគោរពស្រឡាញ់បំផុត គឺជាមនុស្សដែលបានបន្ទាបបន្ថោកយើងមុនគេផងក៏មាន ស្រឡាញ់ខ្លួនឯងវិញទើបមិនខកចិត្ត ! ជីវិតគឺជាការសិក្សា ចូរសិក្សាស្វែងយល់ពីជីវិតឲ្យបានល្អចុះ ! ។

Comments