បើគ្មានអ្វីកើតក៏គ្មានអ្វីស្លាប់ បើគ្មានអ្វីស្លាប់ក៏គ្មានអ្វីកើត មកពីកើតទើបមានស្លាប់ មកពីស្លាប់ទើបមានកើត ត្រូវកំចាត់ហេតុនាំឲ្យកើតទើបមិនមានស្លាប់ បើកំចាត់មិនបានទេវានៅតែកើតទៀត បើនៅតែកើតទៀតកុំត្អូញថា ទុក្ខអ្វីម៉្លេះទេ ! ។ ព្រះអរិយៈទាំងឡាយលោកភ័យនឹងការកើត រីករាយព្រមជាមួយនឹងការស្លាប់ បុថុជ្ជនភ័យខ្លាចស្លាប់ តែសប្បាយរីករាយនឹងការកើត ។
ជូតតំណក់ទឹកភ្នែកថ្នមៗដោយក្តីមេត្តា ព្រោះវាស្រក់ គឺមកពីយើងខ្លួនឯងធ្វើឲ្យវាស្រក់ទេ មិនមែនជាអ្នកដទៃឡើយ !។

