អកុសលវិបាក ខាងចិនហៅថាស៊យ ឬឡាក់ឆុង ខាងព្រហ្មញ្ញហៅថារាសីដាក់ ដែលច្រើនតែកើតឡើងនៅចុងៗឆ្នាំ ឬនៅអាយុគត់គូ ( ហៅអីហៅទៅខ្ញុំដឹងតែក្រហាយ ហាៗ)។មុននេះមួយអាទិត្យ លោកយាយនាងលេមតេមកទាំងព្រឹកៈ លោកគ្រូ ! ឆាប់ទៅធ្វើអភ័យទាន លែងសត្វមានជីវិតឲ្យបានបីដង ដាច់ខាតធ្វើកុំខានឲ្យសោះណា ! សភាវៈនេះកើតក្នុងសមាធិ សម្លេងលាន់ឮថា ឆាប់ឲ្យគ្រូមុនីធ្វើអភ័យទានឲ្យបានបីដងកុំខាន។
បាទអរគុណលោកយាយ !។ ខ្ញុំរត់ទៅលែងចាបនៅមុខវាំងបាន៤ដង ទៅលែងលលកនៅវត្តភ្នំបានម្តង ....ថ្ងៃនេះឡានកៀរដួលបួនដប់ត្រឡប់។ ហាៗ អកុសលវិបាកក្នុងភពមុនដែលយើងបានធ្វើទៅលើមនុស្ស សត្វ ពិតជាមិនអាចបំភ្លេចយើងបានមែន អរគុណលោកយាយដែលផលកម្មខ្ញុំរសាត់ចូលសំណាញ់ញាណលោកយាយ បើកុំតែបានប្តូរវិមាត្រចិត្តមុន ប្រហែលអាចធ្ងន់ជាងនេះមើលទៅ ! លែងចាប៤ដងត្រូវប៉ុណ្ណឹង ហាៗៗ។


