ការអត់ធន់របស់ប្រជាពុទ្ធបរិស័ទ
នៅក្នុងព្រះសូត្រទី១ នៃព្រះត្រៃបិដកភាគ១៤ ព្រហ្មជាលសូត្រ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់មិនឲ្យព្រះភិក្ខុសង្ឃសប្បាយរីករាយជាមួយការលើកសរសើរ/ការបង្អាប់បន្តុះទេ ព្រោះនាំឲ្យបាត់លំនឹងចិត្ត/ខូចឈានចិត្ត។
កាលណាគេត្មិះតិះដៀលព្រះរតនត្រ័យជាម្ចាស់ ពួកយើងឈឺណាស់ !
តែត្រូវតែព្រមអត់សង្កត់ចិត្ត ទុកឲ្យច្បាប់កម្ម ច្បាប់អារិយុបវាទធ្វើការតាមដំណើរ...សន្សំយូរៗគង់តែទទួលជាក់ស្តែងទេ...។អ្នកណាជេរលោកឲ្យគេជេរចុះ លោកត្រូវខំពង្រឹងសីល សមាធិ វិបស្សនាឲ្យកាន់តែមុតស្រួច មិនត្រូវតបតជាដាច់ខាតបើមិនចាំបាច់។

