អ្នកនឹងមានបញ្ហាសុខភាព

P

អ្នកនឹងមានបញ្ហាសុខភាពបើអ្នកបង្ខំចិត្តនិយាយផ្ទុយពីចិត្តខ្លួនឯងជាប្រចាំ បើអ្នកចុះចាញ់អ្វីដែលខ្លួនមិនពេញចិត្ត ហើយទៅឈ្លក់វង្វេងជាមួយរឿងផ្តេសផ្តាសវានឹងនាំតែភាពអាប់អោនមកឲ្យខ្លួនឯងវិញតែប៉ុណ្ណោះ ។ មនុស្សសព្វថ្ងៃចូលចិត្តគេចវេសពីការលំបាក គេចវេសពីភាពហត់នឿយ ទៅបំផ្លាញសុខភាព បំផ្លាញកិត្តិយសជាមួយស្រីស្រាល្បែងពាលា ដែលនាំតែជំងឺនិងវិបត្តិទុក្ខព្រួយដល់គ្រួសារតែប៉ុណ្ណោះ ! មិនដែលមានអ្នកណានឹកឃើញវិធីបន្ធូរអារម្មណ៍ជាមួយសមាធិដែលជាមូលហេតុដ៏សំខាន់នៃអំណាចឋាមពលចិត្ត នឹងជាវិធីដឹកនាំជីវិតប្រកបដោយបញ្ញានោះទេ នេះហើយជាអាណាចក្រអវិជ្ជានិងតណ្ហានៅសម័យចុងសាសនានោះ ! ។

Comments