ការផ្សាំកូនល្មុត

P

+ការផ្សាំកូនល្មុត
ភាគ១ផ្សាំកូនល្មុត
-អ្នកត្រូវជ្រើសរើសពូជផ្សាំដែលកាត់ពីមែកដើមចាស់
-ចំពោះការជ្រើសរើសមែកត្រូវជ្រើសរើសល្មុតដែលមានស្លឹកល្មមដែល មិនខ្ចីពេកមិនចាស់ពេកមិនមានជំងឺ និងមិនមានសត្វល្អិតនៅលើសំបកមែកទេ
ព្រមទាំងមានផ្លែច្រើន
-សម្ភារត្រូវផ្សាំមាន កាំបិតមុត ដែលកាប់ចង់ខ្សែសម្រាប់ចងរឹតយកខ្សែ ឬលួសនិងស្រកីដួង រួចហែកយកសំបកក្នុងដែលទន់ងាយបឺតទឹកនិងដីមានជីជាតិ
ភាគ២វិធីផ្សាំ
-ការផ្សាំត្រូវធ្វើនៅក្នុងខែមេសា ខែឧសភានៅក្នុងរដូវវស្សានិងទទួលបានជោគជ័យ
-ត្រូវយកកាំបិតដែលមុត មកចៀរក្រឡឹងជុំវិញមែកពីលើពីក្រោមថ្នាំប្រវែង២-៣សង់ទីម៉ែត្រ
-បន្ទាប់ពីអ្នកឆ្កឹះកន្លែងដែលចៀរ ហើយត្រូវបកសំបកចេញ
-អ្នកត្រូវយកកាំបិតមកកោសពីលើចុះក្រោមថ្នមឱ្យអស់រំអិលហើយយកក្រណាត់ទៅជូតឱ្យស្អាត
-ត្រូវយកស្រកីដូងដែលត្រៀមរួច យកទៅជ្រលក់ទឹកឱ្យសើមរួចតំរៀបគ្នាឱ្យបានទំហំប៉ុនកំភួនជើង
-ក្រោយមកអ្នកត្រូវយកស្រកីដូងទៅចងផ្អោបជាមួយមែកល្មុត ដែលបានចៀររួច និងចង់រុំវាឱ្យជិតតឹងណែនល្អ
-រយៈពេល៣-៤ខែ ទើបដុះឫសហើយអ្នកអាចចាប់ផ្តើមកាត់យកទៅបណ្តុះនៅក្នុងថង់បានហើយ។

Comments