ការដាំដុះដំឡូងមី

P

+ការដាំដុះដំឡូងមី
ភាគ១ដាំ
-ការដាំមាន២របៀបដាំលើករងនិងដាំផ្ទាល់
-ត្រូវដាំលើករងកាប់រណ្តៅតូចល្មមលើករងរួចដើមកាត់ខ្លីៗយកទៅកប់ក្នុងរណ្តៅរាងផ្តេកបញ្ឈរឬបញ្ឆិតហើយគេច្រើនដាំលើករងនៅរដូវវស្សា
-បើដាំផ្ទាល់កាប់រណ្តៅទំហំ០.៥មដាក់ជីកំប៉ុស្តិ៍ឬករលាមកសត្វច្របល់អោយសព្វនៅបាតរណ្តៅយកដើមដែលកាត់ខ្លីៗទៅកប់ក្នុងរណ្តៅរាងផ្តេកឬបញ្ឈរឬបញ្ឆិតចំពោះដាំផ្ទាល់ច្រើនធ្វើនៅរដូវប្រាំង
-ត្រូវដាក់ជីទ្រាប់បាតមានជីលាមកសត្វឬ ជីកំប៉ុស្តិ៍០.៨គីឡូក្រាម/ម៉ែត្រការ៉េ= ៨ត/ហ.ត
ភាគ២ថែទាំ
-អ្នកត្រូវស្រោចទឹកពេលដាំរួចភ្លាមហើយត្រូវបោចស្មៅ ជ្រោយដី និងពូនគល់
-អ្នកត្រូវបោចស្មៅអោយបានញឹកញាប់ពេលដែលដំឡូងមីនៅតូច
-នៅរយៈពេល២ទៅ៣ខែក្រោយទៅត្រូវពូនគល់ដើម្បីទប់ដើមកុំអោយរលំដួលហើយមើមធំល្អ
-ពេលដំឡូងមីមានកំពស់ពី៨០ ទៅ ១០០ស.មគេអាចលួសស្លឹកខាងក្រោយចេញដើម្បីមើមវាធំបានល្អ
-ពេលដើមមានជំងឺត្រូវដកចេញ ឬ ក៏ប្រើពូជធន់ និង ជម្ងឺ
ភាគ៣ប្រមូលផល
-ពេលមានរយះពេល ១៥០ទៅ១៨០ថ្ងៃក្រោយពេលដាំចំពោះពូជស្រាលតែបើចំពោះពូជធ្ងន់១ឆ្នាំហើយអ្នកអាចសំគាល់
បានដោយស្លឹកពណ៌លឿងដែលនៅក្បែរគល់ចាប់ផ្តើមជ្រុះដេញពីក្រោមទៅលើ
-មុនពេលអ្នកគាស់ប្រមូលផលត្រូវកាប់ដើមចេញដោយទុកប្រវែង៣០ទៅ ៤០ ស.ម ពីដី។

Comments