កុំច្រណែនអ្នកដទៃ

P

ការដែលច្រណែនគឺជាទង្វើមួយអសីលធម៌បំផុត ចំពោះមនុស្សគ្រប់គ្នា ការច្រណែនមិនមែនជាសេចក្ដីសុខដែលមនុស្សត្រូវការនោះទេ ប៉ុន្តែផ្ទុយទៅវិញការច្រណែនប្រៀបដូចជាភ្លើងដុតឱ្យក្ដៅរោលរាលនៅក្នុងខ្លួនប៉ុណ្ណោះឯង កាន់តែច្រណែន ក្នុងខ្លួនកាន់តែកើនភ្លើង ការច្រណែន ថាប្រៀបដូចជា យកភ្លើងមកដុតខ្លួនឯងទាំងរស់ ពីព្រោះថា មួយថ្ងៃទៅមួយថ្ងៃ គិតតែពីច្រណែន គិតតែឈ្នានីស គិតតែទង្វើអគតិ ដល់អ្នកដទៃ ច្រណែននិន្ទាមិនសុខមិនស្ងប់ ពិបាកតានតឹងក្នុងអារម្មណ៍ខ្លួនឯង ដូច្នេះហើយកុំច្រណែនអ្នកដទៃ មានប៉ុណ្ណា ស្រឡាញ់ប៉ុណ្ណោះចុះ ព្រោះនេះជាអ្វីដែលខ្លួនឯងមាន កុំចង់បាន កុំចង់យករបស់អ្នកដទៃ នាំតែក្តៅក្នុងខ្លួនតែប៉ុណ្ណោះ របស់អ្នកដទៃ ប្រៀបដូចជាភ្លើង ការណាដែរយើងប៉ះ វាប្រាកដជាឆេះក្តៅរោលរាលរលាកខ្លួនប្រាណពុំខានឡើយ ដូច្នេះហើយ ស្រឡាញ់នូវអ្វីជារបស់ខ្លួនយើង កុំគិតចង់បានកុំឈ្នានីសកុំចង់យករបស់អ្នកដទៃមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនឯង ការច្រណែនអ្នកដទៃ វាជារឿងមួយដែលមិនគួរគិតនោះទេ។

Comments