+ការដាំដុះដំឡូងជ្វា
ភាគ១ដាំ
-អ្នកត្រូវជ្រើសដីដែលធូរមានលាយល្បាយខ្សាច់ត្រូវធ្វើការភ្ជួររាស់២-៣ដងដើម្បីសម្អាតស្មៅធ្វើឲ្យដីធូរ
-អ្នកត្រូវលើកពូនរងមានទទឹង១ម៉ែត្រ កម្ពស់៣តឹក គម្លាតពីរងមួយទៅរងមួយប្រមាណ១ម៉ែត្រ
-ត្រូវកាយជាចង្អូរចន្លោះកណ្តាលបណ្តោយរងរួចដាក់ជីលាមួកសត្វជីកំប៉ុស្តចូលរួចលុបដី
-អ្នកត្រូវយកដើមពូជដំឡូងមកដាំចន្លោះពីគ្នាប្រហែល២តឹក
ភាគ២ថែទាំ
-អ្នកត្រូវស្រោចទឹក នៅពេលដែលដីមានលក្ខណៈស្ងួតតែបើនៅខែវស្សាអ្នកមិនចាំបាច់ស្រោចទឹកញឹកញាប់ពេកទេ
-ត្រូវឧស្សាហ៍សម្អាតស្មៅ និងដាក់ជីបន្ថែមដើម្បីលូតលាស់បានល្អ
ភាគ៣ប្រមូលផល
-អ្នកដាំបានរយៈពេលប្រហែល៤ខែអ្នកអាចប្រមូលផលវាបានហើយ។

