ភាពស្ទាក់ស្ទើរក្នុងចិត្ត

P

ភាពស្ទាក់ស្ទើរក្នុងចិត្តគឺជាសត្រូវក្បែរខ្លួន ដែលធ្វើឲ្យយើងត្រូវបាត់បង់វត្ថុល្អៗ ដែលគួរតែមានគួរតែបាន ប៉ុន្តែការសំរេចចិត្តដោយមិនចាំបាច់គិតច្រើន ក៏ជាសត្រូវដ៏ធំណាស់ដែរ ពេលខ្លះវាបានធ្វើឲ្យយើងត្រូវបាត់បង់នូវអ្វីៗទាំងអស់ផងក៏មាន។អ្នកនៅតែមានទុក្ខបើចិត្តអ្នកនៅមានប្រតិកម្មជាមួយការស្រឡាញ់ស្អប់ អំណាចរបស់អ្នកគឺអង្គុយសង្កេតមើលអ្វីៗប្រកបដោយ logic នោះឋាមពលបញ្ញានឹងចំរើនឡើង ។ បើឲ្យស្ថានការណ៍ខាងក្រៅគ្រប់គ្រងអ្នកបាន មានន័យថាអ្នកមិនមែនជាម្ចាស់លើខ្លួនឯងទេ ។ មើលខ្យល់ដង្ហើមចុះ ដើម្បីឲ្យអ្វីៗកន្លងផុតទៅតាមពេលវេលា ។

Comments