ការដាំដុះននោងជ្រុង

P

+ ការដាំដុះននោងជ្រុង
ភាគ១រៀបចំដាំ
-អ្នកត្រូវរៀបចំដីដែលមានជីជាតិមានលាយល្បាយជីកំប៉ុស្ត 
-ត្រូវមានផើងដំណាំមានទំហំធំល្មមនិងគ្រាប់ពូជននោងជ្រុង 
ភាគ២ដាំដុះ
-ត្រូវយកដីចាក់ចូលផើងដំណាំពេញល្មម
-ត្រូវយកគ្រាប់ពូជននោងជ្រុងផ្អាប់ទុករយៈពេល ២ យប់មុនយកទៅបណ្តុះ 
-យកគ្រាប់ទាំងនោះទៅដាក់ពង្រាយក្នុងកំណាត់ស្បៃជក់ទឹករុំគ្រាប់ឱ្យហាប់ល្អ 
-ត្រូវស្រោចទឹករៀងរាល់ថ្ងៃដើម្បី ឱ្យស្បៃសើមរហូតរួចត្រូវរៀបចំដាំកូនននោងនៅពេលល្ងាចទើបល្អ 
-អ្នកត្រូវជ្រើសរើសគ្រាប់ដែលបែកមាត់ចាបដាក់កប់បណ្តុះក្នុងផើងដំណាំកប់ជម្រៅកន្លះថ្នាំងដៃ
- ពេលកូនននោងធំកន្លះចំអាមយកចំបើងគ្របគល់ដើម្បីរក្សាសំណើមដី 
-ទុកផើងដំណាំកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់រួចយកកំណាត់ឫស្សីធ្វើទ្រើងដើម្បីឱ្យននោងវាតោង 
ភាគ៣ថែទាំ
-អ្នកគួរស្រោចទឹក ២ ដង  ក្នុងមួយថ្ងៃព្រឹក ល្ងាច 
-មិនត្រូវឱ្យដីស្ងួតដាច់ខាតពិសេសនៅពេលកូនននោងចាប់ផ្តើមលូតលាស់
-ពេលននោងធំចេញផ្កាត្រូវបន្តស្រោចទឹកឱ្យទៀងជួយឱ្យននោងផ្តល់ផលផ្លែផ្កាល្អ 
-ត្រូវសម្អាតស្មៅចេញពីគល់ដំណាំដើម្បីកម្ចាត់សំបុកសត្វចង្រៃផងដែល។

Comments