+ការដាំដុះចេកគល់
ភាគ១ដាំ
_អ្នកត្រូវជ្រើសរើសកូនចេកធំល្មមដែលមានអាយុប្រហែល៥ខែ
_ត្រូវកាត់ដើមខាងលើចោលទុកប្រហែល៤តឹកពីគល់
_ត្រូវជីករណ្ដៅទំហំ៣តឹកគុណ៣តឹកជម្រៅ៥តឹក
_អ្នកត្រូវដាក់ជីកំប៉ុស្ដ៍៥គីឡូក្រាមក្នុងមួយរណ្ដៅស្លឹកឈើនិងអង្កាម
_ពេលដាក់ដាំនៅចន្លោះកណ្ដាលរណ្ដៅដាក់ចុងចុះក្រោមគល់ឡើងលើរួចយកដីលុបប្រហែលកន្លះតឹក
ភាគ២ថែទាំ
_ពេលអ្នកដាំរួចត្រូវយកចំបើងដាក់គ្របពីលើរណ្ដៅហើយស្រោចទឹក
_អ្នកដាំបែបនេះធ្វើអោយចេកឆាប់ចេញកូនបាន២-៣ដើមដែលធ្វើអោយអ្នកចំណេញបានកូនច្រើនរួចដើមទាបជាងការដាំធម្មតា
ភាគ៣ប្រមូលផល
_អ្នកដាំបានរយះពេលប្រហែល៨ខែនិងចាប់ផ្ដើមផ្ដល់ផល។

