+ប្រភេទដើមឈើកំពូលនាំលាភនាំសិរីមង្គល ដែលគួរដាំជុំវិញផ្ទះ
-ផ្កាឡេវអាវឬផ្កាទំហូ : ប្រភេទផ្កានេះនឹងនាំមកនូវភាពគង់វង្សយូរអង្វែង និង ភាពអត់ធ្មត់មិន ងាយចុះចាញ់ឧបសគ្គរួចថែមទាំងមានជំនឿថានឹងជួយអោយស្នេហាស្ថិតស្ថេរយូរអង្វែងនិងលើករាសី ដល់សមាជិកក្នុងផ្ទះមានភាពល្អូកល្អឺននឹងគ្នាថែមទៀតផង ។
-ដើមចេក : តាមជំនឿដើមចេកនឹងជួយឱ្យការងារអ្នក ដំណើរការយ៉ាងរលូនរួចគិតអ្វីក៏ស្រួលដូច ជា បកចេក អញ្ចឹងហើយជាប្រភេទដើមឈើមង្គល និងថែមទាំងអាចហូបផ្លែបានទៀតព្រោះវា ជា រុក្ខជាតិដែលមានអត្ថប្រយោជន៍ជាច្រើនអាចយកមកប្រើការបានទាំងដើមផងដែរ។

