ការដាំដុះប្រពាយ

P

+ការដាំដុះប្រពាយ
ភាគ១ដាំ
-ត្រូវភ្ជួរដីឱ្យបានជ្រៅប្រមាណជា 25-30 សង់ទីម៉ែត្ររួចហាលដីទុកចោល 7ថ្ងៃ ហើយដាក់ជីលាមកគោ ឬជីកំប៉ុស រួចជ្រួយដីឱ្យល្អិត
-ត្រូវលើករងដោយមានទុកផ្លូវដើរ និងត្រៀមដាំ
-ចម្ងាយដើមមួយទៅដើមមួយ60សង់ទីម៉ែត្រ និងចម្ងាយជួរមួយទៅជួរមួយ100សង់ទីម៉ែត្រ
-បន្ទាប់ពីត្រៀមដីរួចរាល់ហើយ ត្រូវជីករន្ធដាក់ដាំតាមចម្ងាយដាំហើយទម្លាក់គ្រាប់ពូជចូលក្នុងរន្ធនីមួយៗប្រមាណ5គ្រាប់ជម្រៅ2សង់ទីម៉ែត្ររោយដីគ្របពីលើស្ដើងៗ
ពីលើរងរួចយកចំបើងស្ងួតមកដាក់ហើយស្រោចទឹកឱ្យសើមជោក
-បន្ទាប់ពីគ្រាប់ពូជលាស់ឡើងប្រមាណ1-2សប្ដាហ៍ ត្រូវដកបំបែកចេញឱ្យនៅសល់ក្នុងមួយគុម្ពតែ3ដើម
-ត្រូវធ្វើទ្រើងទោលដោតត្រង់គុម្ពប្រពាយទុកឱ្យដើមប្រពាយវារតោងឡើង
ភាគ២ថែទាំ
-ត្រូវស្រោចទឹកមួយថ្ងៃ2ដង ហើយបន្ទាប់ពីដាក់ដាំបាន30ថ្ងៃរួចហើយ ដាក់ជីកំប៉ុសសរីរាង្គក្នុងបរិមាណ 100ក្រាម ក្នុង1គុម្ព រៀងរាល់15ថ្ងៃ
-អ្នកត្រូវឧស្សាហ៍កម្ចាត់ពពួកស្មៅដើម្បីកុំឱ្យកើតការដណ្ដើមទឹក និងជីវជាតិពីដី ហើយថែមទាំងអាចជាកន្លែងស្នាក់នៅរបស់សត្វល្អិត
ភាគ៣ប្រមូលផល
-ពេលដើមប្រពាយមានអាយុបាន70-80ថ្ងៃ អ្នកអាចប្រមូលផលវាបានហើយ។

Comments