+ការដាំដុះស្ពៃខៀវ
ភាគ១ដាំ
_អ្នកត្រូវយកផើងដំណាំទៅលាងអោយស្អាតហាសថ្ងៃដើម្បីសម្លាប់មេរោគ
_អ្នកត្រូវយកដីចាក់ចូលផើងរួចហាលក្ដៅចោលមួយថ្ងៃ
_អ្នកត្រូវយកគ្រាប់ពូជស្ពៃត្រាំទឹក២ម៉ោង
ផ្អាប់១យប់ហើយយកទៅសាប
_អ្នកត្រូវយកគ្រាប់ពូជស្ពៃមកសាបលើដីក្នុងផើងដំណាំយកកម្ទេចចំបើងបាចពីលើរួចស្រោយទឹកអោយជោគ
ភាគ២ថែទាំ
_អ្នកត្រូវស្រោចទឹកជាប្រចាំព្រឹកល្ងាច
_ពេលសាបបានរយះពេល១០ថ្ងៃត្រូវរំលោះកូនចេញលើកទី១ទុកអោយរង្វើលហើយលើកទី២ពេល១៥ថ្ងៃក្រោយសាបត្រូវដករំលោះទុកចន្លោះ១៥សង់ទីម៉ែត្ររួចចន្លោះជួរ២០សង់ទីម៉ែត្រ
_អ្នកត្រូវបង្កើនការស្រោចទឹកដាក់ជីបំប៉នដើម្បីឆាប់លូតលាស់
_កូនស្ពៃបានរយះពេល១៥-១៨ថ្ងៃនិងមានស្លឹក២-៣សន្លឹក
_មុនពេលអ្នកជ្រុំជ្រោយដីត្រូវដកស្មៅនិងផ្អាកស្រោចទឹក១-២ថ្ងៃទើបអាចជ្រុំបានប្រើដោយកូនចបកាប់បំបែកដី
_ពេលស្ពៃមានអាយុ២៥ថ្ងៃត្រូវហាមជ្រុំជ្រោយដី
ភាគ៣ប្រមូលផល
_មុនពេលអ្នកកាត់ឬដកស្ពៃមិនត្រូវស្រោចទឹកទេត្រូវទុកអោយស្លឹកស្ពៃស្ងួតនិងការពារភាពជាំឬកកិត
_អ្នកអាចដកស្ពៃឬកាត់នៅរយះពេល៣៥-៤៥ថ្ងៃ
_ពេលអ្នកប្រមូលផលត្រូវធ្វើឡើងតាមរបៀបផ្សេងៗគ្នាតាមរយះការដកទាំងឬសនិងកាត់យកតែដើមអាស្រ័យតាមតម្រូវការ។

