ត្រូវចេះព្រម ជាមួយរូបសម្បត្តិដែលខ្លួនមាន ជាមួយធម្មជាតិនៃចិត្តល្អដែលខ្លួនមាន ព្រមជាមួយ ចាស់ ឈឺ ស្លាប់ បើយើងព្យាយាមកែប្រែមិនបាន ព្រមជាមួយអកុសលវិបាកឬ ផលកម្មដែលខ្លួនបានទទួល ក្រោយពីបានព្យាយាមដោះស្រាយវាបានយ៉ាងល្អបំផុតហើយ ព្រមជាមួយអ្វីដែលខ្លួនមាន ។ អ្វីដែលយើងបានទទួល បើមិនពេញចិត្តទេ ត្រូវដូរវាចេញ បើដូរចេញមិនបាន ត្រូវហ្វឹកហាត់ចិត្តឲ្យព្រម ! ។ ពេលខ្លះគេមិនចាំបាច់ត្រូវព្រួយបារម្ភមុននោះទេ ចាំពេលបានជួបសឹមដោះស្រាយតែម្តងទៅ ។ ព្រមទទួលកំហុស ហើយកែប្រែ ចាំណា ! គ្រាន់តែចិត្តព្រម សេចក្តីសុខក៏កើតឡើងបាន !។ភាពកាចសាហាវរបស់មនុស្សបានបំពានទៅលើធម្មជាតិ ដែលតាមពិតមនុស្សខ្លួនឯងក៏ជាធម្មជាតិដែរ ដោយក្តីវង្វេងនេះ មនុស្សម៉្ងៃៗមានតែការបំផ្លិចបំផ្លាញខ្លួនឯង ជាជាងការថែទាំ ! ចូរបង្កើតចិត្តមេត្តា ទើបជាការរីកចម្រើនដ៏ជាក់លាក់និងអស្ចារ្យមួយ ! ។

