នៅពេលដែល ឡៅ ស៊ឺ ឈានដល់អាយុចាស់ជរាទៅហើយ សិស្សរបស់គាត់ម្នាក់បានសួរទៅគាត់ថា លោកគ្រូ! ខ្ញុំសង្កេតឃើញជីវិតលោកគ្រូបានឆ្លងកាត់រឿងលំបាកធំៗជាច្រើន មានទាំងការព្រាត់ប្រាសមនុស្សជាទីស្រឡាញ់ ការធ្វើទុក្ខបុកម្នេញពីរាជការ ការប្រមាថផ្សេងៗ ជួបភាពក្រខ្សត់ទុក្ខវេទនា តែសិស្សសង្កេតឃើញ លោកគ្រូ នៅតែរក្សាក្តីពេញចិត្ត និងភាពរីករាយក្នុងជីវិត ដោយចៀសចេញបានពីកំហឹង ការគុំគួន និងភាពភ័យខ្លាចផ្សេងៗ។ តើលោកគ្រូធ្វើយ៉ាងម៉េចទើបរក្សាក្តីពេញចិត្ត និងភាពរីករាយ ប្រឈមនឹងទុក្ខសោកទាំងឡាយបាន?
ព្រឹទ្ធាចារ្យ ឡៅ ស៊ឺ ឆ្លើយថា អូហ៍! រឿងនេះស្រួលទេ។ រាល់ពេលភ្ញាក់ពីដំណេក គ្រូតែងសួរខ្លួនឯងថា តើថ្ងៃនេះ ខ្ញុំចង់បានជីវិតបែបណា តើខ្ញុំត្រូវជ្រើសយកជីវិតរីករាយ ឬជីវិតទុក្ខសោក? រួចហើយ គ្រូតែងប្តេជ្ញាចិត្តជ្រើសយកជីវិតរីករាយ រាល់ពេលភ្ញាក់ពីដំណេក។ រឿងនឹង មានតែប៉ុណ្ណឹងទេ៕

