1. ជំនាញក្នុងការទំនាក់ទំនង: ដើម្បីទាញយកប្រយោជន៍ពីវាអ្នកចាំបាច់ត្រូវបង្កើតទំនាក់ទំនងចំមនុស្សដែលត្រូវហើយបើរកឃើញហើយចូររក្សាវាអោយបានល្អព្រោះថ្ងៃអនាគតយើងនឹងត្រូវការពួកគេ។ដើម្បីបង្កើតទំនាក់ទំនងជាមួយអ្នកមានអំណាច, ជោគជ័យ ឬ មានឋានៈខ្ពស់ជាងយើងៗ ត្រូវដើរតួជាអ្នកអោយមិនមែនជាអ្នកចាំតែទទួលរហូតទេ។ ការអោយមានដូចជាអោយជាគំនិត ចំណេះដឹង បទពិសោធន៍ដែលអ្នកបានឆ្លងកាត់មកជាដើម ពេលដែលយើងអោយវានឹងធ្វើអោយបុគ្គលដែលទទួលពីយើងកាន់តែមានភាពជិតស្និទ្ធជាមួយយើងនិងបើកចិត្តចែកមកយើងវិញ។
2. ជំនាញរៀនដោយខ្លួនឯង(ស្វ័យសិក្សា): ជំនាញនេះសំខាន់ខ្លាំងណាស់ ហើយក៏ងាយស្រួលខ្លាំងដែរនៅសម័យទូរស័ព្ទឆ្លាតវៃនេះ។អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ YouTube , Google, Facebook និង TikTok បើអ្នកទាំងអស់គ្នាចង់ចេះអីអាចទៅចុចស្វែងរកក្នុងកម្មវិធីទាំងអស់នឹងបាន ហើយចូរប្រើវាអោយមានប្រយោជន៏ព្រោះមានមនុស្សមិនតិចទេដែលរស់នៅដោយស្រួលពីការរៀនជំនាញផ្សេងៗដែលពួកគេចង់ចេះពីវា ហើយបើអ្នកចង់ចេះកាន់តែច្បាស់ជាងនេះគឺអ្នកទាំងអស់គ្នាត្រូវពូកែផ្នែកអានព្រោះគ្រាន់តែមើលយើងចេះបានស្រាលៗទេព្រោះអ្នកបង្កើតវីដេអូបានសង្ខេបវាអោយខ្លីងាយស្រួលស្តាប់និងយល់តែបើអានវិញគឺអ្នកទាំងអស់គ្នាដឹងខ្លឹមសារ 100% តែម្តង។
3. ជំនាញលក់(និយាយជាសាធារណ:) : ជំនាញនេះគឺសំខាន់ជាងគេទាំងអស់តែម្តង។សួរថាការរស់នៅសព្វថ្ងៃមានមុខរបរ ឬ ការងារណាមួយដែលមិនមែនជាការលក់។ ធ្វើការរដ្ធ ឬ ឯកជនគឺយើងលក់ចំនេះជំនាញដែលយើងបានរៀនពីសាលា។អ្នករកសុីគឺពួកគាត់លក់ ផលិតផល ឬ សេវាកម្មជូនអតិថិជន។ អ្នកវិនិយោគគឺគាត់លក់ការស្រាវជ្រាវនិងពេលវេលាដើម្បីស្វែងរកក្រុមហ៊ុនដែលល្អសម្រាប់ការវិនិយោគពួកគាត់។ ដូចនេះដើម្បីរកប្រាក់បានកាន់តែច្រើនពីវាយើងត្រូវពូកែនិយាយជាសាធារណ: អត់មានអ្នកណាកើតមកពូកែនិយាយទេតែពួកគេត្រូវហ្វឹកហាត់និងអនុវត្តវាជាប្រចាំ(បញ្ជាក់: ជាប្រចាំ រឿយៗរហូតដល់អត់វាអត់បាននោះមានន័យថាអ្នកពូកែនិយាយ ហើយ ញៀនទៀតដូចនេះអ្នកអាចខ្លាចជាអ្នកលក់បានហើយតែត្រូវយល់ពីវិធីលក់តិចទៀតដឹងតែខ្លាចជាអ្នកជំនាញតែម្តង)។ សួរថាមុខរបរខ្ញុំអត់មានរឿងអីត្រូវនិយាយផងម៉េចបានថាជំនាញនិយាយសាធារណ:ជួយអោយខ្ញុំរកបានប្រាក់កាន់តែច្រើន។ចម្លើយ: អ្នកទាំងអស់គ្នាអាចសាក់បានកុំថាខ្ញុំចេះតែនិយាយ (ខ្ញុំលើកឧទាហរណ៏អ្នកធ្វើការរដ្ធ ឬ ឯកជនដែលមិនមែនជាអ្នករកស៊ី នៅពេលដែលយើងពូកែនិយាយនោះមិត្តរួមក្រុមអ្នកនឹងចូលចិត្ត និង ទុកចិត្ត ហើយពេលអ្នកទាំងអស់គ្នាទទួលបានការស្រឡាញ់ពីមិត្តរួមក្រុមរបស់អ្នកពេលដែលមេអ្នកទាំងអស់គ្នាឃើញហើយខ្វះតំណែងអ្នកគ្រប់គ្រងអ្នកទាំងអស់គិតថាគាត់នឹងជ្រើសរើសនរណាគេ)។


