ចំរើនធម៌មួយរលត់ធម៌មួយដោយន័យយ៉ាងនេះឯង ។ឈានទីមួយនៅជាធម្មជាតិគ្រោតគ្រាត ត្រូវលះចោលដើម្បីចូលឈានដែលមានអារម្មណ៍ប្រណិតៗខាងលើទៀត ។ សតិបរិសុទ្ធគឺប្រកបដោយឧបេក្ខាលះបង់សុខទុក្ខ ដែលជាហេតុនៃសោមនស្សវេទនា ទោមនស្សវេទនា ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសដល់ចតុត្ថឈាន ។
តណ្ហានិងទិដ្ឋិតែងគ្របសង្កត់ចិត្តសត្វលោកឲ្យញាប់ញ័រគ្រប់ទិសទាំងពួងសព្វៗកាល រាល់ការប្រតិបត្តិធម៌គឺប្រយុទ្ធដើម្បីផ្លាស់ប្តូរការជាប់ប្រកាន់លើបញ្ហានេះ ។ បើប្រតិបត្តិហើយសំគាល់ថាខ្លួនជាអ្នកបាន គឺជាមិច្ឆាបដិបទា ។
ជាតិមុនធ្លាប់កើតជាអ្វីក៏ងាប់ ជាតិនេះបានកើតជាអ្វីក៏ងាប់ ជាតិទៅមុខនឹងបានកើតជាអ្វីក៏ងាប់ បដិបត្តិធម៌មិនមែនចង់ដឹងជាតិទេ គឺដើម្បីបញ្ចប់ជាតិបញ្ចប់ការកើតទៀតឯណេះទេ បើត្រឺមតែចង់ដឺងជាតិដូចចង់ដឹងរឿងងាប់ទេ មិនដឹងជាយកមកធ្វើផ្អកមុាំអីផង មិនមែនមគ្គផលទេគឺជាឧបាទានកាន់តែក្រាស់ឡើង ។

