+ការដាំដុះផ្កាកុលាប
ភាគ១ដាំ
_អ្នកត្រូវវះជួរជម្រៅ១២-១៥សង់ទីម៉ែត្រដាក់ដើមបញ្ចុះដាំទៅក្នុងជួររួចលុបដីហើយមិនត្រូវលុបដីឡើងកន្លែងភ្នែកផ្សាំដាំរួចស្រោចទឹកអោយសើមជោគដើម្បីរក្សាគល់អោយជាប់មាំ
ភាគ២ថែទាំ
_អ្នកត្រូវស្រោចទឹកជោគរយះពេលមួយសប្ដាហ៍ដើម្បីអោយដើមចេញឫសហើយស្រោចទឹកពេលព្រឹកព្រលឹមនិងល្ងាច
_អ្នកត្រូវស្រោចទឹកអោយលិចចង្អូររួចបូមទឹកអោយលិច២/៣ចង្អូរទុកពីម៉ោងក្រោយទឹកនិងហួតអស់
_អ្នកត្រូវស្រោចទឹកដោយទុយោងទៅលើមុខរងកណ្ដាលជួរទាំងពីចៀសវាងស្រោចទឹកលើតួរស្លឹកបង្កលក្ខណះអោយផ្សិតជំងឺរាលដាល
_អ្នកត្រូវកាត់ចោលនូវមែកខ្សោយឥតផ្ដល់ផលកើតដង្កូវជំងឺពន្លកខ្លីអត់ប្រយោជន៍ដែលដុះនៅក្រោមភ្នែកផ្សាំអោយទាន់ពេល
_ពេលបាន២-៣ឆ្នាំត្រូវប្ដូរដើមថ្មីជ្រើសយកពន្លកដែលដុះត្រង់មែកគល់ធំមាំហើយកាត់ត្រួយកំរិតកំពស់៤០សង់ទីម៉ែត្រចោលទុកធ្វើជាមែកជំនួសផ្ការួចកាត់តួរដើមមេដែលចាស់ពេកចេញ
ភាគ៣ប្រមូលផល
_អ្នកត្រូវប្រមូលផលផ្កាចំពេលផ្កាស្រស់បានយូហើយស្អាត
_អ្នកត្រូវឆាប់ប្រមូលផលទាន់ទងនៅខ្ចីផ្កាមិនរីកប្រមូលផលយឺតពេលផ្កាឆាប់ស្រពោន
_អ្នកត្រូវប្រមូលផលពេលល្ងាចរួចត្រូវកាត់មែកមេកំពស់៤៥-៥០សង់ទីម៉ែត្របង្កើតតួដើមមេមែកឯទៀតអ្នកត្រូវកាត់អោយដល់គល់ទុកស្នាមកាត់១សង់ទីម៉ែត្រសម្រាប់បង្កើតពន្លកថ្មីទៀត។

