កុំរត់គេចពីបញ្ហា ព្រោះជីវិតកើតមកគឺសម្រាប់តែដោះស្រាយបញ្ហាទេ ! ។
ទស្សនាគតិ ៖
១- យុត្តិធម៌ក្តី អយុត្តិធម៌ក្តី តែងកើតមានឡើងក្នុងសង្គមមនុស្សច្រើនជាងសង្គមសត្វ តើព្រោះអ្វី ? ព្រោះមនុស្សបរិភោគមនោសញ្ចេតនាផង បរិភោគមហិច្ឆតាផង ។
២- ការអប់រំចិត្តគឺដើម្បីឲ្យស្គាល់ខ្លួនឯងនិងស្គាល់អាកប្បកិរិយាជាមួយអ្នកដទៃ វាជួយពង្រឹងបុគ្គលិកលក្ខណះ ដើម្បីក្លាយជាមនុស្សប្រកបដោយគុណភាព ។
៣- ដើរជាមួយមនុស្សចិត្តទូលាយទើបអ្នកកើនចំណេះ ដើរជាមួយមនុស្សចិត្តចង្អៀតអ្នកនឹងក្លាយជាមនុស្សល្ងង់ ។ ដើរតាមមនុស្សភ្លឺថ្លាម្នាក់ យើងនឹកក្លាយជាមនុស្សភ្ញាក់រលឹក នៅក្បែរព្រះច័ន្ទ យើងនឹងក្លាយទៅជាផ្កាយ ។ នៅក្បែរឆ្កែយូរ គង់នឹងចៃឆ្កែខាំ (គប់ពាល)។
៤- បញ្ចប់ប្រធានបទដែលនិយាយពីជីវភាពនរកទៅ ព្រោះឋាននរកគឺទទេរស្អាតទេ សត្វនរកបានមកនៅលើផែនដីអស់ហើយ ។
៥- បើអ្នកចង់ក្លាយជាមនុស្សមានបញ្ញានិងមានរូបល្អនៅជាតិមុខ អ្នកត្រូវអប់រំចិត្តឲ្យមានវិជ្ជានិងចរិយាសម្បត្តិ នោះមិនចាំបាច់ជាតិមុខទេ អ្នកនឹងឆ្លាតហើយស្អាតក្នុងជាតិនេះឯង ! ។

