សិក្សាសង្គមគ្រួសារ៖

P

សិក្សាសង្គមគ្រួសារ៖
កំហុសរបស់គូស្នេហ៍នាំឲ្យមានការឈឺចាប់ !
១- ចង់ហួងហែងគ្រប់គ្រងគ្នាដោយការប្រច័ណ្ឌ
២- ចង់ឲ្យដៃគូធ្វើអ្វីៗតាមតែចិត្តខ្លួន
៣- វាយតំលៃគូស្នេហ៍តាមតែការគិតឃើញរបស់ខ្លួន
៤- យកគេមកច្រោះចោលផ្នែកដែលខ្លួនមិនចូលចិត្ត ព្យាយាមដុសខាត់គ្នាទាំងយប់ទាំងថ្ងៃដើម្បីទទួលបានការពេញចិត្តរបស់ខ្លួន។
៥- ខឹងហើយតមមាត់មិននិយាយការពិត ដេកគិតតាមតែខ្លួនស្រមៃពង្រីកបញ្ហា ។
៦- ពេលនិយាយគ្នាអត់ចេះស្តាប់ហេតុផលគ្នាទេ ការស្តាប់គឺគ្រាន់តែប្រុងចាំចាប់កំហុសដើម្បីធ្វើការវាយបកវិញឲ្យបានទាន់ពេលតែប៉ុណ្ណោះ បើវាយបកមិនទាន់ដេកស្តាយក្រោយ អត់ខំគិតពីការសម្របសម្រួលដើម្បីទំលាក់ការមានះប្រកាន់ឡើយ ។ ពេលមានបញ្ហាគេនាំគ្នាស្វែងរកការគាំទ្រ ទើបត្រូវបើកកកាយយកត្រូវរៀងៗខ្លួន អ្នកគាំទ្រមិនដឹងរឿងចេះតែមានយោបល់តាមតែការនឹកឃើញ ទីបំផុតត្រូវព្រាត់គ្នាលេង ! ។

Comments