នាទីសុខភាព

P


ជំងឺផ្លូវចិត្តទាំងអស់ សុទ្ធតែមានមូលហេតុមកពីទំលាប់បែបបទនៃការរស់នៅជាបទដ្ឋាន ហេតុនេះទំលាប់អាកប្បកិរិយាការគិត គេត្រូវតែផ្លាស់ប្តូរចេញទាំងអស់ ៖
១- បើអ្នកអន្ទះសារធ្វើអ្វីប្រញ៉ាប់ប្រញាល់ និយាយលឿន ត្រូវបន្ថយល្បឿនដោយការអត់ធ្មត់ ។
២- យកពេលវេលាយ៉ាងតិច១៥នាទីដើម្បីជួយសង្គ្រោះខ្លួនឯងតាមរយះការពិនិត្យខ្យល់ដង្ហើម ។
៣- មានពែង មានកែវ តែគ្មានជាតិស្រា តែ និងកាហ្វេ ។
៤- ចេញហាត់ប្រាណនៅទីវាល ដើម្បីស្រូបយកខ្យល់អាកាសនិងកាំរស្មីព្រះអាទិត្យ ។
៥- ចូលរួមការស្តាប់ធម៌និងការពិភាក្សាផ្សេងៗ ដើម្បីមានការយល់ដឹងពីបញ្ហាជីវិត ។
៦- តើរវាងជំងឺនិងសុខភាព អ្នកជ្រើសរើសយកមួយណា ? អ្នកមិនអាចដេកសំងំទទួលយកជំងឺទេ មែនទេ ? ចូរតាំងចិត្តព្យាយាមឡើង អ្នកពិតជាអាចធ្វើបាន ដើម្បីជួយស្រោចស្រង់ខ្លួនឯង ! ។

Comments