មនុស្សម្នាក់ៗនាំគ្នាដេកកើតទុក្ខព្រោះតែគំនិត ទីបំផុតអ្នកដែលដឹងខ្លួនទាន់ទើបភ្ញាក់ខ្លួនខំប្រឹងប្រែងប្រុងប្រយ័ត្នគំនិត និង ខិតខំលុបបំបាត់គំនិតចោលទៅវិញ គឺតាមរយៈសមាធិដែលជាវិធីព្រលែងអារម្មណ៍ចោល ។ អារម្មណ៍គឺជាធម្មជាតិដែលចិត្តនិងចេតសិកដឹងបាន តោងបានយកមកគិត អារម្មណ៍៦គឺៈ រូបារម្មណ៍- សទ្ទារម្មណ៍- គន្ធារម្មណ៍- រសារម្មណ៍- ផោដ្ឋព្វារម្មណ៍- និង ធម្មារម្មណ៍(មានបញ្ញត្តិ បរមត្ថ អភិញ្ញា) ។ បញ្ចទ្វារគឺជាទ្វារនាំអារម្មណ៍ចូលឬផលិតអារម្មណ៍ អារម្មណ៍ទាំង៦ប្រព្រឹត្តិទៅក្នុងមនោទ្វារទាំងអស់ ព្រោះបញ្ចទ្វារគ្មានតួនាទីគិតទេ មនោទ្វារជាទីកើតនាមធម៌ឬវិថីចិត្ត ។ ការអប់រំចិត្តគឺដើម្បីឲ្យចិត្តចេះមើលឃើញលោកនេះក្នុងផ្លូវវិជ្ជមាន « លើកលែងតែអ្នកត្រឡប់មកជាក្មេងម្តងទៀត បើមិនដូច្នោះទេអ្នកប្រហែលជាគ្មានសង្ឃឹមថា ការរស់នៅអាចមានក្តីសុខពិតប្រាកដឡើយ ! » ព្រោះការចេះដឹងរបស់អ្នក បានធ្វើឲ្យអ្នកក្លាយជាមនុស្សបាត់បង់សន្តិភាពចិត្តអស់ទៅហើយ ! ។

