បើអ្នកយល់ដឹងពីសច្ចៈធម៌នោះសច្ចៈធម៌នឹងផ្តល់ឥស្សរៈភាពដល់អ្នកវិញជាមិនខាន ! សច្ចៈធម៌មានទាំងបញ្ញត្តិនិងបរមត្ថត្រូវយល់ឲ្យបានច្បាស់ ។ បដិច្ចសមុប្បាទ សច្ចៈ៤ ត្រៃល័ក្ខណ៍ ច្បាប់កម្មផល ទំនាក់ទំនងក្របខ័ណ្ឌកាយនិងចិត្ត អំណាចចិត្តស្ងប់ ជាដើមសុទ្ធតែជាច្បាប់សំខាន់ៗក្នុងពុទ្ធសាសនា ។ ការយល់ដឹងនេះវានឹងជួយរៀបចំដំណើរជីវិតខ្លួនឯងឲ្យបានល្អ វាមិនមែនជាបទភ្លេងអំនួតនៅក្នុងភពនោះទេ វាគឺជារូបមន្តជីវិតឆ្ពោះទៅកាន់សុភមង្គលជាអចិន្ត្រៃយ៍របស់យើងតែប៉ុណ្ណោះ ! ។

