Georgia Guidestones គឺជា បន្ទះថ្មក្រានីតដែលមានកម្ពស់ 5.87 ម៉ែត្រ និងបានសាងសង់ក្នុងឆ្នាំ 1980 ស្ថិតិនៅទីក្រុង Elberton ក្នុងប្រទេសសហរដ្ឋអាមេរិក។ បន្ទះថ្មក្រានីតនេះ ត្រូវបានគេឆ្លាក់នូវ គោលការណ៍ណែនាំចំនួន 10 ជាប្រាំបីភាសាផ្សេងគ្នា ភាសាទាំងនេះមាន៖ អង់គ្លេស អេស្បាញ ស្វាហ៊ីលី ហិណ្ឌូ ហេប្រ៊ូ អារ៉ាប់ ចិន និងរុស្ស៊ី។

