កុំរវល់តែត្អូញត្អែរពីជីវិតគ្មានផ្ទះ គ្មានដី គ្មានឡានល្អតាមតែខ្លួនចង់បាននោះអី ! ជីវិតដែលមានភ័ព្វសំណាងគឺជាជីវិតដែលនៅរស់មិនស្លាប់ ហើយមិនមែនដេកត្អូញនោះទេ គឺគេខំធ្វើ ដើម្បីបានអ្វីដែលខ្លួនគេចង់បាន ។ ជំហានទីមួយនៃជោគជ័យគឺការផ្លាស់ប្តូរផ្នត់គំនិត បើសិនជាគំនិតរបស់យើងនៅមិនទាន់រៀបរយទេ គ្មានលក្ខណះតស៊ូព្យាយាម និង ការអត់ធន់ទេ គេមិនអាចទទួលបានជោគជ័យក្នុងការរស់នៅនេះឡើយ ។ សំណាងបានមកដុំៗ បើគ្មានគំនិតគ្រប់គ្រងវាទេ វាក៏គ្មានវាសនាទទួលទុកដាក់បានយូរអង្វែងដែរ « មានតែសំណាង តែគ្មានវាសនា » ផ្ទុយទៅវិញ អ្វីដែលចេញពីបាតដៃទទេរហើយទទួលបានគ្រប់យ៉ាង វាគឺជាវាសនាដែលគ្មានការផ្លាស់ប្តូរបានឡើយ ! ព្រោះគេចេះប្រើបាតដៃជាឆ្នាំងបាយ ចេះប្រើជើងទទេរលើវាលទឹកកករួចអស់ហើយ ។

