មនុស្សល្អគេមិនដែលឃើញ មិនដែលឮគាត់ពោលពាក្យរិះគន់នរណាម្នាក់ឡើយ មិនដែលឮពាក្យឆ្លងឆ្លើយពីបបូរមាត់របស់គាត់ដោយការចាប់ទោសកំហុសពីអ្នកណាទេ បើអ្នកនោះនិយាយខុសខ្លាំងពេក គាត់ជួយដោយការពោលតែពាក្យពិត ពាក្យមិននាំឲ្យមានការបែកបាក់ ពាក្យនាំឲ្យមានការរួបរួម និងជាពាក្យគាំទ្រលើកតម្លៃទាំងអស់គ្នាឲ្យមានក្តីសុខ ។ សិស្សព្រះពុទ្ធទាំងអស់ សុទ្ធតែរៀនពីវិធីមើលថែទាំចិត្តខ្លួនឯង(មហាសតិប្បដ្ឋាន) នឹងនាំឲ្យមានការបំផុសគំនិតថ្មី ហើយពួកគេទាំងអស់គ្នាបាននិយាយថា៖ ជីវិតពិតជាមានការផ្លាស់ប្តូរទៅកាន់ភាពបរិសុទ្ធពិតមែន ! ។

