មនុស្សល្ងង់ខ្លៅ!

P

មនុស្សល្ងង់ខ្លៅណាមួយទៅធ្វើអាក្រក់ដាក់មនុស្សដែលគេមិនតបតសោះ ហើយគេជាមនុស្សមានសីលល្អបរិសុទ្ធទៀត អំពើបាបនោះឯងតែងវិលត្រឡប់មករកខ្លួនវិញក្នុងពេលដ៏ខ្លីឆាប់ជាមិនខាន ដូចជាធូលីដ៏ល្អិតដែលគេឈរបាចច្រាស់ខ្យល់ តែងត្រឡប់មកត្រូវខ្លួនវិញមួយរំពេចដូច្នោះដែរ ។ តើសេចក្តីនេះដូចម្តេច ?
តាមច្បាប់ស្រូបទាញៈ ឋាមពលដែលផ្សាយចេញទៅ បើប៉ះចំលើមណ្ឌលមួយដែលញ័រខ្លះស្ងប់ខ្លះ នោះការឡងត្រឡប់វិញអាចយឺត ហើយបាត់បង់ឋាមពលដើមខ្លះ ព្រោះត្រូវមណ្ឌលនោះស្រូបយកខ្លះ សេចក្តីនេះវាដូចជាការបំពានលើមនុស្សដែលមិនសូវបរិសុទ្ធ នាំឲ្យផលឡងត្រឡប់វិញយូរមិនសូវស័ក្តិសិទ្ធិឆុតឆាប់ បើឋាមពលដែលផ្សាយចេញទៅ ចំលើមណ្ឌលស្ងប់ឈឹង មានដែនម៉ាញេទិចរឹងរបឹង នោះការឡងត្រឡប់លឿនហើយមានកម្លាំងខ្លាំង វាដូចជាការបំពានលើមនុស្សមានសីលល្អបរិសុទ្ធិដូច្នោះដែរ នាំឲ្យផលឡងមកវិញឆាប់រហ័សទាន់ចិត្ត ។ ឧ- មនុស្សពីរនាក់ជេរគ្នាទៅវិញទៅមក ដូចបានចំណីចែកគ្នាបរិភោគ តែបើម្នាក់មិនទទួលយកសោះ គឺដូចជាបរិភោគតែម្នាក់ឯង ឲ្យគេប៉ុណ្ណាបរិភោគខ្លួនឯងប៉ុណ្ណឹង ! ។

Comments