ការដាំដុះផ្កាចំប៉ា

P

+ការដាំដុះផ្កាចំប៉ា
ភាគ១ដាក់ដាំ
-អ្នកត្រូវជីករណ្ដៅទំហំ 40x40cmនិងជម្រៅ  40cm
-ត្រូវដាក់ជីលាមកសត្វ ឬជីកំប៉ុស្ដិ៍ចំនួន 2 ទៅ 3 បង្គី
-អ្នកត្រូវយកកូនផ្កាមកដាំដោយកាត់គូទថង់ទំហំ 10 mm
-អ្នកត្រូវហែកថង់ចេញរួចលុបដីបណ្ដើររហូតដល់ពេញមាត់រណ្ដៅនិងជៀសវាងធ្វើឲ្យបែកដីពេលយកកូនចេញពីថង់
-ត្រូវស្រោចទឹកនិងថែទាំឲ្យបានដិតដល់ហើយប្រើប្រាស់ស្បៃសម្រាប់បាំងកូនរុក្ខជាតិដែលទើបនឹងដាំ កុំឲ្យត្រូវក្ដៅពេក
ភាគ២ការស្រោចស្រព
-ផ្កាចំប៉ាជាដំណាំមិនសូវត្រូវការទឹកច្រើនទេ ប៉ុន្ដែត្រូវស្រោចឲ្យបានគ្រប់គ្រាន់នាររដូវក្ដៅហើយត្រូវស្រោច 2 ដងក្នុងមួយថ្ងៃ ព្រឹកល្ងាចម្ដង។ 
-ក្រោយអ្នកដាំបាន 2 ទៅ 3ខែ អ្នកអាចស្រោចទឹក 2 ថ្ងៃម្ដង
*សត្វល្អិត និងជម្ងឺ
-ចៃស:អ្នកអាចកំចាត់វាដោយប្រើទឹកបាញ់ វានឹងជ្រុះចេញ
-ជម្ងឺលើឬស:ត្រូវគ្រប់គ្រងប្រព័ន្ធស្រោចស្រពឲ្យបានត្រឹមត្រូវ
ភាគ៣ប្រមូលផល
-អ្នកត្រូវប្រមូលផលដោយបេះដោយដៃ ជៀសវាងការធ្លាក់ ឬធ្វើឲ្យជាំ រួចធ្វើឲ្យបាត់បង់គុណភាព និងសោភ័ណ្ឌភាព។
-អ្នកត្រូវប្រមូលផលផ្កាក្រពុំសម្រាប់ជាគ្រឿងលម្អ រីឯផ្កាដែលរីកអាចហាលធ្វើតែផងដែល ៕

Comments