ឆ្ពោះទៅកាន់មគ្គផល និព្វាន ពេលខ្លះត្រូវហ៊ានប្តូរជីវិតចំពោះព្រះរតនៈត្រ័យ ប្រគល់អ្វីៗឲ្យកម្មធ្វើការចុះ ! ឋាមពលចិត្តមេត្តាជួយថែរក្សាយើងជានិច្ច ។ ប៉ុន្តែក៏មានពុទ្ធដីកាផ្សេងទៀតដែរថា ធ្វើអ្វីត្រូវប្រកបដោយបញ្ញា ព្រៃដែលភិក្ខុទាំងឡាយត្រូវគង់នៅគឺជាព្រៃមិនមានសត្វកាចៗ មិនមានអមនុស្សកាចៗ មិនមានចោរខ្មួញ ដោយហោចទៅចម្ងាយត្រឹម៤០០ជួរធ្នូប៉ុណ្ណោះ មិនឆ្ងាយពេក មិនជិតពេកពីភូមិអ្នកស្រុក ។ ជាការពោលដោយគោរព មិនមានចេតនាប្រមាទឡើយ !

