បំផ្លាញអនាគតកូនដោយអចេតនា
ពេលខ្លះ ឪពុកម្តាយមួយចំនួនគាត់រវល់ជាមួយការងាររបស់គាត់ខ្លាំងពេកមិនមានពេលដើម្បីមើលថែរក្សាកូនរបស់គាត់។ គាត់មានតែវិធីសាស្ត្រមួយគឺឱ្យលេងទូរសព្ទជាជម្រើសដ៏ល្អសម្រាប់គាត់។ ប៉ុន្តែបើយើងពិនិត្យឱ្យច្បាស់ទៅ គាត់កំពុងតែចូលរួមបំផ្លាញអនាគតកូនដោយមិនដឹងខ្លួន ព្រោះថាគ្រឿងសម្ភារៈ ទូរសព្ទទាំងនោះជាពិសេសហ្គេម វានឹងពង្វក់ក្មេងឱ្យលែងគិតរៀនសូត្ររហូតដល់លែងស្ដាប់បង្គាប់ឪពុកម្ដាយថែមទៀត។ នេះជាកំហុសមួយដ៏ធំរបស់ឪពុកម្តាយ។

