ការមានទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ ហើយឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ប្រៀបបានទៅនឹងការប្រើចរន្តអគ្គិសនីដូច្នោះដែរៈ
. ទំនាក់ទំនងមិនល្អនឹងផ្តល់ឲ្យយើងនូវការប៉ះទង្គិចផ្លូវចិត្ត ដូចជាភ្លើងអគ្គិសនីឆក់ ពេញមួយជីវិត (ក្នុងករណីយើងបណ្តែតបណ្ដោយចិត្តឲ្យគិតអវិជ្ជមានយ៉ាងងប់ងល់...)។
. នៅពេលដែលទំនាក់ទំនងល្អ រលូននឹងធ្វើឲ្យជីវិតយើងស្រស់ស្រាយ ស្រស់ថ្លា ពោរពេញទៅដោយសុភមង្គល ព្រោះភ្លើងភ្លឺព្រោងព្រាត លុបបំបាត់ភាពងងឹតសព្វបែបយ៉ាងបាន ។ តែត្រូវចងចាំថា អ្វីទាំងអស់មិនទៀងហើយការនិរាសព្រាត់ប្រាសពីអ្នកដែលយើងស្រឡាញ់ពេញចិត្ត គឺជាទុក្ខ...ទុក្ខសុទ្ធសាធ...បើយើងជាប់ជំពាក់ខ្លាំងពេក ហេតុនេះត្រូវចេះដាស់តឿនក្រើនរំលឹកខ្លួនឯងជានិច្ចថា អ្វីៗដែលយើងរកបាន សុទ្ធតែត្រូវលះបង់ទៅវិញទេ មនុស្សដែលយើងបានជួប សុទ្ធតែមានថ្ងៃព្រាត់ បើមិនយើងទៅមុនគេ ក៏គេទៅមុនយើង ស្រឡាញ់គឺថែទាំ តែក្នុងចិត្តដោះការជាប់ជំពាក់ចេញជានិច្ច ! ពេលចិត្តត្រេកអរនឹងការជួបបានកើតឡើង សតិត្រូវដាស់តឿនចិត្តថា យើងគង់តែមានថ្ងៃព្រាត់បានមកដល់ជាធម្មតា ដើម្បីកុំឲ្យតណ្ហានិងឧបាទានវាចេញមុខក្តោបយកហេតុការណ៍នេះទាន់នាំឲ្យមានការស្លុងចិត្តគិតតែពីអញទៀង អញសុខ នេះជាខ្លួនអញ នេះជារបស់អញ ! ។
Comments
chhuonmao
សួស្តីបងសូមជួយVotersឱ្យខ្ញុំវិញផង

