មនុស្សស្រីដែលចុះទុនដើម្បីប្រើពេលវេលាយកចិត្តមនុស្សប្រុសខ្លាំងពេក រហូតដល់ភ្លេចការអភិវឌ្ឍខ្លួន គឺជាការខាតបង់ធំណាស់ ត្រូវមានម្ចាស់ការលើខ្លួនឯង បង្កើនចំណេះបន្ថែមឋាមពលឲ្យជីវិតខ្លួនឯង ធ្វើខ្លួនឲ្យសមសួនគួរឲ្យស្ងើចសរសើរ រៀនបន្ធូរបន្ថយកុំតឹងតែងខ្លាំងពេក ។ មន្តស្នេហ៍ពិតប្រាកដរបស់មនុស្សស្រី គឺភាពឈ្លាសវៃមិនខ្ជិលច្រអូស រួសរាយគួរឲ្យអ្នកផងស្រឡាញ់រាប់អាន ! ។ មនុស្សប្រុស កុំចេះតែអាងថា ខ្លួនអញជាប្រុស ! ហើយមើលរំលងកិច្ចការខ្លួនឯង គឺជាមនុស្សប្រុសដែលធូរថ្លៃ មិនស័ក្តិសមនឹងទទួលបានតំលៃពីមនុស្សស្រីឡើយ ! អ្វីដែលនាងចង់បានគឺភាពស្មោះត្រង់ ចេះការពារគ្នា បើមិនដល់ថ្នាក់ចេះយកចិត្តយកថ្លើម សូមត្រឹមតែចេះអាណិតអាសូរតែប៉ុណ្ណោះទៅបានហើយ ! មនុស្សប្រុសដែលធ្វើឲ្យកូនៗមានមោទនភាព ព្រោះតែចេះថែទាំម្តាយរបស់ពួកគេបានល្អ មនុស្សស្រីដែលធ្វើឲ្យស្វាមីមិនអាចបំភ្លេចនាងបាន ព្រោះនាងចេះគោរពស្វាមីនិងចេះថែទាំកូនៗរបស់ប្តីប្រកបដោយគុណភាពនេះឯង ។ តើអ្នកមានអ្វីចង់បន្ថែមទៀតទេ អំពីសុភមង្គលក្នុងគ្រួសារ ?

