ការដាំដុះសណ្ដែកកួរ

P

+ការដាំដុះសណ្ដែកកួរ
ភាគ១ដាំ
-អ្នកត្រូវយកដីដែលមានជីជាតិលាយល្បាយជីចូលក្នុងផើងដំណាំពេញល្មម រួចស្រោចទឹកឱ្យជោគ 
-អ្នកត្រូវយកគ្រាប់ពូជមកដាំក្នុងរណ្តៅក្នុងផើងមួយគុម្ព ពី ២-៣ គ្រាប់ដាក់ចន្លោះគុម្ពពី ៣០-៤០សង់ទីម៉ែត្រហើយរោយដីពីលើស្តើងៗរួចស្រោចទឹកឱ្យជោគ 
-នៅពេលកូនសណ្តែកចាប់ផ្តើមដុះលូតលាស់អ្នកត្រូវពិនិត្យមើលកូនដំណាំដោយដកយកកូនសណ្តែក ណាដែលពុំសូវ មានសុខភាពល្អចេញរក្សាទុកតែសណ្តែកដែលធំថ្លោសល្អ 
-អ្នកត្រូវយកកំណាត់ឫស្សី ប្រវែង ២,៥ ម៉ែត្រ មកដោតឈមទល់មុខគ្នានៅនឹងដីផ្ទាល់ពីលើផើងដំណាំនៅពេលដែលកូនសណ្តែកមានស្លឹក៤-៥ សន្លឹក មានកម្ពស់ ១៥-២០ សង់ទីម៉ែត្រ
- អ្នកត្រូវរក្សាទុកផើងដំណាំនៅទីកន្លែងដែលមានពន្លឺព្រះអាទិត្យ គ្រប់គ្រាន់
- អ្នក ដាំ បាន ២០-២៥ ថ្ងៃត្រូវ រុំ វា ឱ្យ ជាប់ នឹង កំណាត់ ឫស្សី 
ភាគ២ថែទាំ
-អ្នកត្រូវស្រោចទឹកជាប្រចាំរាល់ព្រឹក
-អ្នកត្រូវឧស្សាហ៍ដកស្មៅដាក់ជីនៅតាមគល់រួចត្រូវស្រោចទឹកឱ្យជោគ
 ភាគ៣ប្រមូលផល
-សណ្តែក កួរអាច ផ្តល់ ផល បាន ពី ១៥-១៨ ដង ក្នុង មួយ រដូវ ហើយនៅពេល ដែលសណ្តែក មាន អាយុ ៣០ ថ្ងៃឡើងទៅអ្នកអាចប្រមូលផលវាបានហើយ។

Comments