បង្រៀនពីសមាធិហើយក៏សាកល្បងធ្វើសមាធិនៅផ្ទះដោយខ្លួនឯង តែរាល់ពេលដែលចៅអង្កុយសមាធិគ្រាន់តែបិទភ្នែកភ្លាមក៏ស្រមៃឃើញតែរូបភាពកាលពីប៉ុន្មានឆ្នាំមុនដែលឳពុករបស់ចៅគាត់អោយចៅជួយសំលាប់សត្វជ្រូក១ក្បាលជាមួយគាត់ហើយពេលនោះដែរចៅនៅអាយុតិចមិនសូវជាដឹងបុណ្យដឹងបាបអ្វីទេ តែរូបភាព១នោះនៅតែដិតជាប់ក្នុងភ្នែករបស់ចៅរហូតមកភ្លេចមិនបានសោះ ហើយរាល់ថ្ងៃនេះចៅមានជំងឺឈឺកជាប្រចាំលេបថ្នាំអ្វីក៏ជាមិនដាច់សោះ តើអាចមកពីចៅសំលាប់សត្វជ្រូកនោះដែរទេលោក តាហើយតើចៅត្រូវធ្វើដូចម្តេចដើម្បី កុំអោយនឹកឃើញរូបភាពនោះទៀតលោកតា។
សាធុៗ មិនអាចភ្លេចរូបភាពនោះបានទេចៅ ប៉ុន្តែពេលរូបភាពនោះលេចឡើងចៅត្រូវឧទ្ទិសបុណ្យឲ្យសត្វនោះភ្លាម សត្វដែលខ្ញុំមានពៀរជាមួយសូមមានកំណើតល្អ សូមស្ងប់រំងាប់ពៀរវេរា ។ ខំធ្វើបុណ្យឧទ្ទិសឲ្យទៅចៅ មានការដាក់បាតលោកជាដើម។

