បើអ្នកពុលនឹងគំនិត បើអ្នកស្រវឹងនឹងជីវិត អ្នកត្រូវគិតឲ្យបានច្បាស់ថា អ្វីៗគ្មានខ្លួនឯងទេ លោកខាងក្រៅ លោកខាងក្នុងគឺសូន្យទទេរ។បុគលចម្រើនវិបស្សនាដូចសម្តេច?
តាមគម្ពីរវិសុទ្ធិមគ្គថា ត្រូវមានសីលមានសមាធិជាមុនសិនចាំចម្រើនវិបស្សនា អស់លោកខ្លះថា អត់ចាំបាច់មានសមាធិទេព្រោះធម៌ទាំងឡាយបំពេញកិច្ចបំពេញនាទីស្រេចស្រាប់អស់ហើយ អត់ចាំបាច់ទៅធ្វើអ្វីទាំងអស់ សំខាន់ស្តាប់ធម៌ឲ្យយល់ទៅបានហើយ បើមិនយល់ធម៌ផងតើនឹងទៅធ្វើដូចសម្តេច?យ៉ាងនេះជាដើម។ ការស្តាប់ ការអាន ការសិក្សាមិនអាចអត់បានទេ បន្ទាប់មកបដិបត្តិ ផ្លូវយើងដឹងហើយ គឺយើងជាអ្នកដើរខ្លួនឯងទេ ពេលទុក្ខធំៗមកដល់តើយើងឆ្លងកាត់បានឬទេ ?បើបាន សាធុៗអនុមោទនាហើយ ! បើឆ្លងកាត់មិនបានទេមានន័យថា ការបដិបត្តិរបស់យើងមិនត្រូវទំនងទេ ការស្តាប់ការសិក្សារបស់យើងមិនទាន់បានត្រឹមត្រូវទេ ត្រូវប្តូរឬត្រូវសិក្សាឡើងវិញ កុំភក្តីភាពស្លាប់ក្រឡាជាមួយគ្រូឲ្យសោះ ល្បែងភក្តីភាពរបស់យើងចាញ់បោកមានះហើយ។

