1-វិនិយោគទៅលើរឿងរ៉ាវតូចតាច កុំសន្សំលុយវិនិយោគតែរឿងធំដុំ រឿងតូចហានីយភ័យទាប ត្រូវចេះប្រមូលធនធានយកមកដាក់ក្បែរខ្លួន របស់ជាច្រើនមិនមែនជារបស់យើងទេ តែមានរបស់កាន់តែច្រើនដែលយើងអាចប្រើបាន
2-ត្រូវចេះរកប្រភពចំណូលទីពីរ ដើម្បីធានាបាននូវសុវត្ថិភាពហិរញ្ញវត្ថុ កូវីដប្រាប់យើងថា ការងារដែលយើងកំពុងធ្វើនេះមិនឋិតថេរទេ ដូច្នេះត្រូវចេះមានកង់សាគួរសម្រាប់ខ្លួនឯង
3-មានលុយបំរុង មិនចាំបាច់តែក្រុមហ៊ុនទេ ត្រូវមានCash Flow ខ្លួនឯងក៏ត្រូវមានCash Flowដែរ បើមិនប្រយ័ត្នទេ មានបញ្ហាតែបន្តិច សូម្បីបាយក៏គ្មានញាំដែរ។
4-Online ជាអនាគត មិនខ្វល់ថាអ្នកធ្វើអី រកស៊ីអីនោះទេ ត្រូវតែចេះធ្វើទីផ្សារ និងការលក់អនឡាញ។ នៅថ្ងៃអនាគត មនុស្សទំនេរតិច ត្រូវចេះប្រើប្រាស់ពេលទំនេរដើម្បីរកលុយបន្ថែម។ បើសិនជាមិនចេះរឿងទាំងអស់នេះទេ 10 ឆ្នាំទៀតកុំត្អូញថា ហេតុអ្វីសង្គមនេះអយុត្តិធម៌ម្លេះ!

