លំអ១០ប្រការរបស់ឈាន ឬ ឈានមានលក្ខណៈ១០ប្រការៈ លំអខាងដើម៣ លំអកណ្តាល៣ លំអខាងចុង៤ គឺលំអដោយសីល សមាធិ វិបស្សនានេះឯង(រីករាយខាងចុង)។
១-លំអខាងដើមៈ ចិត្តបរិសុទ្ធផុតចាកពីការអន្តរាយឈាន១ ចិត្តរមែងចុះស្ងប់ល្អ១(សមថនិមិត្ត) ចិត្តបង្អោនទៅកាន់សមថនិមិត្ត១ ។
២- លំអកណ្តាលៈ សម្លឹងមើលអារម្មណ៍ទាំងអស់ជាកណ្តាលជានិច្ច(ឧបេក្ខា)ព្រោះចិត្តដែលបរិសុទ្ធហើយ១ សម្លឹងព្រងើយទៅកាន់សមាធិ១ សម្លឹងព្រងើយដោយការតាំងមាំក្នុងអារម្មណ៍តែមួយ១ (លំអកណ្តាលគឺជាឧបេក្ខា) ។
៣- លំអខាងចុងៈ រីករាយថ្លាក្នុងបឋមឈាន១ ឥន្ទ្រិយ៥មានរសតែមួយ១ រីករាយក្នុងការព្យាយាម១ រីករាយក្នុងការសេពឈានចិត្ត១ ។
ចំណាំៈ ឈានងាយកើតតែពិបាករក្សា មិនជាវិស័យរបស់អ្នកគ្រប់គ្រងផ្ទះឡើយ ។

