ការស្គាល់ប្រភេទចិត្តល្អ

P

ការបង្រៀនរបស់ព្រះពុទ្ធសុទ្ធតែមានហេតុមានផល ! ព្រះអង្គបានពន្យល់ពីធម្មជាតិរបស់ចិត្ត បែងចែកច្បាស់លាស់រវាងចិត្តល្អ ចិត្តអាក្រក់ ប្រៀបបីដូចបែងចែកតារាលើវេហារយពាន់ដួងមិនឲ្យច្រឡំគ្នា ! ។ ការស្គាល់ប្រភេទចិត្តល្អ ចិត្តអាក្រក់ គឺជាហេតុ ការធ្វើតាមចិត្តទាំងនោះគឺជាផល ដើម្បីរស់នៅមានក្តីសុខ ព្រះអង្គបានពន្យល់ពីវិធីបន្សាប(Antidote ) ចិត្តអាក្រក់ ដើម្បីបន្សាបរាគៈតណ្ហា គេត្រូវជួយខ្លួនឯង ដោយការអប់រំចម្រើនអាសុភសញ្ញានិងអាការៈ៣២ ដើម្បីបន្សាបទោសៈ គេត្រូវអប់រំចម្រើន ខន្តី មេត្តា និង អាលោកកសិណ បន្សាបមោហៈដោយការអប់រំចម្រើនអានាបា ជាដើម ! ។ មនុស្សម្នាក់ចូលចិត្តផិតក្បត់ក្នុងកាមរឿយៗ គាត់មិនដឹងថាខ្លួនគាត់មានជំងឺ(រាគៈចរិត)នោះទេ គាត់បានគាំទ្រទង្វើនេះទៀតផង លុះថ្ងៃណាមួយ រោគនេះវាឲ្យទោសបានភ្ញាក់ខ្លួន ! បើមិនព្យាយាមជួយខ្លួនឯងទេ គ្មានអ្នកណាជួយយើងឡើយ ! ។

Comments