រឿងរ៉ាវតែមួយយើងអាចគិតបានច្រើនរបៀប

P

រឿងរ៉ាវតែមួយយើងអាចគិតបានច្រើនរបៀប
ដូនចាស់មានកូនប្រុសលក់ការ៉េមឯកូនប្រសារស្រីជាអ្នកលក់ឆ័ត្រ វេលាមេឃធ្លាក់ភ្លៀងគាត់ក៏យំ វេលាមេឃស្រឡះគាត់ក៏យំ អ្នកជិតខាងឆ្ងល់ពេកបានសួរគាត់ ដូនចាស់តប ខ្ញុំយំព្រោះពេលមេឃភ្លៀងកូនប្រុសខ្ញុំលក់ការ៉េមមិនដាច់ហើយពេលមេឃស្រឡះកូនប្រសារខ្ញុំលក់ឆ័ត្រមិនដាច់ទើបខ្ញុំយំហ្នឹងណា !។ តើការទទួលបាននិងការបាត់បង់មួយណាសំខាន់ជាង?
ខណះពេលដែលយើងពិបាកសម្រេចចិត្តឬបែងចែកមិនច្បាស់រវាងការបានទទួលនិងការបាត់បង់ បើយើងមិនអាចជ្រើសរើសបានទេសូមត្រឹមតែសម្រេចចិត្តជ្រើសរើសយកការសប្បាយចិត្តរបស់ខ្លួនឯងជាធំវិញ សុំត្រឹមតែបានចេះគិតឲ្យបានម៉ត់ចត់ថា ជីវិតរបស់យើងគឺសំខាន់ជាងអ្វីៗទាំងអស់ មិនត្រូវធ្វើជីវិតឲ្យមានការចោមរោមដោយការពិបាកចិត្តនោះទេ ។ ក្នុងលោកនេះតើនៅមានអ្វីសំខាន់ជាងចិត្តនិងជីវិតរបស់យើងទៀតទៅ?បើយើងត្រូវក្លាយជាមនុស្សឆ្កួតព្រោះតែការគិតនោះជីវិតយើងគឺត្រូវចប់ទាំងស្រុងហើយ ។ កុំអាងនៅគិតបានក៏ចេះតែគិតគ្មានសំរាក ចង់យំក៏យំ ចង់ខឹងញ័រទ្រូងក៏ខឹងតាមតែក្បាលចិត្តអត់ប្រើសតិដើម្បីទប់វាប្រយ័ត្នតែវាគិតលែងចេះឈប់លែងចេះដេក បានដឹងប្រឹង ។ ខ្លោចចិត្តញយៗខ្លោចខួរក្បាលខ្ទេចលែងដឹងប្រៃផ្អែមលែងដឹងថ្ងៃយប់ កំពុងតែញ៉ាំសម្លរការីដំឡូងក៏នឹកថាជាដុំសាប៌ូយកមកដុសខ្លួន កំពុងនឹកដល់សាប៌ូក៏ដើរទៅដងទឹក មិនទាន់បានដងទឹកផងក៏នឹកថាត្រូវបត់ខោអាវ គំនិតអត់ក្បាលអត់កន្ទុយបែបនេះគឺជាលទ្ធផលមកពីការគិតច្រើននេះឯង។ត្រូវចេះថែទាំចិត្តឲ្យសំខាន់ជាងអ្វីៗទាំងអស់ ខ្លះចេះតុបតែងតែកាយតែមិនចេះតុបតែងចិត្ត ចេះបោសសំអាតផ្ទះតែមិនចេះបោសសំអាតចិត្ត មានពេលដេកត្រូវដេកភ្លាម អាចញ៉ាំបានក៏ញាំ ស្រេកក៏ដើរទៅផឹក ចង់បន្ទោរបង់ក៏ទៅភ្លាម កុំឲ្យកិច្ចការជាន់ឈ្លីរសុខភាពឲ្យសោះព្រោះបើសិនជាអ្នកឈឺតើអ្នកអាចធ្វើកិច្ចការទាំងនោះបានទៀតទេ? ។

Comments