នរណាៗក៏បានភាពសប្បាយរីករាយ មានក្តីសុខសុភមង្គលដែរ ប៉ុន្តែមនុស្សគ្រប់គ្នាត្រូវដឹងប្រមាណក្នុងការសប្បាយ។ ចួនកាល យើងសប្បាយជ្រុលហួសហេតុពេកភ្លេចគិតពីបញ្ហាផ្សេងៗ វានឹងនាំឱ្យយើងជួបគ្រោះភ័យអន្តរាយទៅវិញ។ សប្បាយក្លាយជាទុក្ខ។ សូមពុកម៉ែបងប្អូនសប្បាយជាមួយការសម្រាក ព្រមទាំងដំណើរកម្សាន្តត្រូវមានការប្រុងប្រយ័ត្នចំពោះរឿងផ្សេងៗ ដូចជាលេងទឹក ឡើងភ្នំ ឬចូលក្នុងជំនុំចំណោមមនុស្សច្រើន។ សូបថែរក្សាខ្លួនឱ្យបានល្អគ្រប់ៗគ្នា។ពេលចាយសប្បាយនៅក្មេង អ្នកនឹងសល់តែទុក្ខលំបាកពេលចាស់ទៅ។

