កំហឹងនិងការស្អប់ខ្ពើមវាមិនមែនជាការពិតទេ

P

ម្នាក់ថា វីរៈបុរសពិតគឺគេប្រយុទ្ធយកឈ្នះកំហឹងនិងការស្អប់ខ្ពើមក្នុងចិត្តខ្លួនឯង តែម្នាក់ទៀតថាវាគ្មានស្អីត្រូវប្រយុទ្ធនោះទេ កំហឹងនិងការស្អប់ខ្ពើមវាមិនមែនជាការពិតទេ ! ។ ហើយចុះអ្នកវិញ ថាម៉េចដែរ ? តស់ !សាកថាមកមើល ! ។ស្អប់អាក្រក់សិន ខ្ពើមអាក្រក់សិន ទើបដើរចេញផុតអាក្រក់។ គ្រប់ធម្មជាតិល្អ តែងខឹងស្អប់អាក្រក់ ជាច្បាប់ធម្មជាតិនៃចិត្តល្អពិត។ ចិត្តល្អពិតនេះចម្រើនឡើង ក្លាយជាតេជៈ ឬភ្លើងបរិសុទ្ធ។ អកុសលធម៌ មិនហ៊ានចូលគៀកក្បែរឡើយ ទើបកំលាំងល្អនេះ មានអំណាចចម្រើនចិត្តបរិសុទ្ធ បានសម្រេច។ មនុស្សច្រើនណាស់ ច្រលំថាខ្លួនឯងល្អ ព្រោះមិនចេះស្អប់ខ្ពើមអាក្រក់ ថ្ងៃមួយសេចក្តីអាក្រក់ដុះដាលលើសលប់ពេញសង្គម និងក្នុងធម្មជាតិ ព្រោះខ្លួនអាចឈរមើលអាក្រក់បំផ្លាញគេបំផ្លាញឯង បំភាន់គេបំភាន់ឯង បៀតបៀនគេបៀតបៀនឯង បៀតបៀនទាំងសេចក្តីល្អ។ កុំថាឡើយល្អនោះខ្លួន ឯង គ្មានសូម្បីឱកាសដកដង្ហើម និងបដិបត្តិធម្មចាកទុកបានឡើយ។ ប៉ុន្តែកុំស្អប់ព្រោះដើម្បីអារម្មណ៍អញ គឺដោយមានមនៈសិកាដឹងខុស ដឹងត្រូវ ដឹងគួរ ដឹងមិនគួរ។ ប្រដូចដូចព្រះពុទ្ធមិនអាចសម្រេចធម៌បាន ដោយគ្មានតេជៈតាមឃុំគ្រង ឯតេជៈនោះវិញ ក៏ត្រឹមតែជាចិត្តធម៌ដែលមានកំលាំង ដូចព្រះម៉ែធរណីតាមរក្សាព្រះពុទ្ធវិញ។

Comments