តើអ្នកត្រូវការសុខភាពផ្លូវកាយចិត្តទេ? វាជាសេចក្តីសុខចាំបាច់បំផុតសម្រាប់ជីវិត សុខភាពគឺជាសម្បត្តិមហាសាលរបស់មនុស្ស។ជីវិតគឺជាឋាមពល មានឋាមពលកាយនិងឋាមពលចិត្ត ដែលមនុស្សម្នាក់ៗត្រូវចេះបង្កើត ចេះប្រើប្រាស់និងចេះថែរក្សា។ឋាមពលជីវិតគឺទទួលបានពីឋាមពលជុំវិញខ្លួន ឋាមពលដែលទទួលបានពីគ្រាប់អេឡិចត្រុងនៃពន្លឺព្រះអាទិត្យ បានពីផ្កាយនិងព្រះច័ន្ទ បានពីខ្យល់អាកាសបរិសុទ្ធ ដែលបានពីព្រៃភ្នំនិងគ្រីស្តាល់សិលាជាដើម។ហេតុនេះកន្លែងរស់នៅត្រូវមានខ្យល់អាកាសល្អបរិសុទ្ធ មិនត្រូវមានក្លិនមិនល្អនិងមានជាតិពុលច្រើននោះទេ ត្រូវមានខ្យល់ចេញចូលនិងមានពន្លឺគ្រប់គ្រាន់ ដែលត្រូវដើរហាត់ប្រាណក្រោមបរិយាកាសខាងក្រៅ។ការហ្វឹកហាត់ដើម្បីស្រូបយកឋាមពលពីក្នុងធម្មជាតិ ឋិតក្នុងឥរិយាបថឈរឬអង្គុយ ហើយស្រមៃកំណត់ក្នុងចិត្តថា ឋាមពលកម្លាំងរបស់ធម្មជាតិគឺកំពុងតែស្រូបចូលក្នុងខ្លួន ដើម្បីឲ្យកាយនិងចិត្តមានសភាពរឹងមាំ(ខាងថៃជិឲ្យលើកសន្ធឹងដៃជារង្វង់បក់ទាញចូលមកក្នុងខ្លួន)សាងរូបភាពក្នុងចិត្តឲ្យស្រូបចូលខ្លួនដូចជាបាច់ពន្លឺ អាចហ្វឹកហាត់ទាញឋាមពលសមុទ្ទព្រៃភ្នំ ពីព្រះអាទិត្យពេលព្រលឹម ហើយបញ្ជូនទៅកំចាត់កន្លែងឈឺចាប់លើរាងកាយ។កុំភ្លេចណា ! ការប្រតិបត្តិទាំងនេះបានជោគជ័យ លុះត្រាតែមានជំនឿនិងទំនុកចិត្ត បើអ្នកធ្វើដោយការមិនពេញចិត្តវាក៏គ្មានប្រយោជន៍អ្វីដែរ តែត្រូវចាំថា អ្នកដែលមានអាយុវែងគឺសុទ្ធតែមានការប្រើប្រាស់ជីវិតបែបនេះឯង!។

